សូមអ្នកជ្រើសរើសយកមនុស្សធម្មតាម្នាក់មកឆ្នៃអោយទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ សូមអ្នកជ្រើសរើសយកមនុស្សធម្មតាម្នាក់មកឆ្នៃអោយទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ។ ក្នុងរឿងឆ្នៃមនុស្សនេះ ការលះបង់ ក្តីស្មោះត្រង់ និងភាពជាគំរូវាជារឿងសំខាន់មិនអាចខ្វះបានទេសំរាប់អ្នកឆ្នៃគេ។ បើអ្នកធ្វើការងារបែបនេះនោះវាការអោយតំលៃដល់ការខិតខំរបស់អ្នកផងនិងជាការអោយតំលៃដល់មនុស្សដែលអ្នក កំពុងតែឆ្នៃនោះផងដែរតែអ្នកត្រូវយល់ពីធម្មជាតិមនុស្សអោយច្បាស់ទោះអ្នកពូកែយ៉ាងណាក៏អ្នកមិនអាចស្រោចទឹកដាក់ ជីដើមខ្ទឹមដើម្បីអោយវាក្លាយទៅជាឈើហ៊ុបបានដែរ ព្រោះធម្មជាតិដើមខ្ទឹម ដាច់ខាត ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ក៏មិនអាចក្លាយជាឈើហ៊ុបបានដែរ អ្នកឆ្នៃធ្វើមិនបានសំរេច មិនទាក់ទងនឹងភាពបិុនប្រសព្វឬអត់របស់អ្នកឆ្នៃទេ តែវាជាបញ្ហាធម្មជាតិនៃអ្នកដែលយើងកំពុងតែឆ្នៃនោះឯង។ មនុស្សច្រើណាស់រង់ចាំអោយមានមនុស្សដែលខ្លួនចូលចិត្ត ចូលមករកខ្លួន តែគេភ្លេចគិតថា ការរង់ចាំវាជាផ្សងព្រេងខ្លាំងណាស់ ភាគរយនៃការបានជួប គឺទាបបំផុត តែបើអ្នកចង់បានមនុស្សប្រភេទណាចូលមកក្នុងទំនាក់ទំនងណាមួយរបស់អ្នក ហើយអ្នកជ្រើសរើសមនុស្សសមញ្ញៗ ដែលអ្នកសំគាល់ថាមាននិស្ស័យជាអ្ន...
This blog is to show entertainment, tourism, business, politics, News, Health, Movies, Sports, Musics, Arts, Technology,Vision, Philosopher, Education and everything around the world.