Skip to main content

Posts

Showing posts with the label Khem Veasna

យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់បានបាត់បង់ យុវវ័យគួរតែអានជាចាំបាច់

  យុវវ័យគួរតែអានពិចារណាឲ្យបាល្អិតល្អន់ ! ➤ មនសិកាមនុស្សប្រាប់យើងថា​ យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់ បានបាត់បង់អស់ទៅហើយតែប៉ុណ្ណោះ។ ​ បើទុកជាគូស្នេហ៍យើងស្លាប់បាត់ទៅហើយក៏ដោយ​តែបើក្នុ.... ងចិត្តនៅទទួលអារម្មណ៍ថា​ មានស្នេហ៍ថ្មីជារឿងខុសឆ្គងខ្លាំងណាស់នឹងគូស្នហ៍ដែលបាត់បង់ជីវិត ទៅនោះ​ នោះយើងមិនអាចមានអារម្មណ៍សុខស្រួលក្នុងរឿងមានស្នេហ៍ថ្មីទេ​វាជាអារម្មណ៍ថាយើង ផិតក្បត់នឹងគូស្នេហ៍ចាស់។​ នេះគឺមនសិកានៃមនុស្ស។​ មនុស្សដែលមានចិត្តកំរិតនេះ​ មិនអាចមាន ស្នេហ៍នឹងមនុស្សដែលមានចិត្តធម្មតាបានទេ​ ព្រោះចិត្តនេះជាចិត្តមនុស្សថ្នាក់ខ្ពស់​ មនុ ស្សមានចិត្ត ធម្មតាមិនស្គាល់អារម្មណ៍មនុស្សមានចិត្តខ្ពស់បែបនេះបានទេ។​ ទោះក្នុងការរស់នៅជុំគ្នាជាដៃគូជីវិ តក៏ដោយ​ក៏មានរឿងយល់គ្នាមិនបាននៃមនុស្សមានចិត្តធម្មតាចំពោះការយល់នៃមនុស្សមានចិត្តខ្ព ស់បានដែរ​ការរកាំរកុសក្នុងជីវភាពជាគូជីវិតនៃមនុស្សមានថ្នាក់ចិត្តខុសគ្នាមានជាញឹកញាប់ដោយ ជៀសមិនផុតឡើយ។​ ទោះរស់ជុំគ្នា​ ក៏មនុស្សមានចិត្តខ្ពស់ទទួលអារម្មណ៍ថាឯកោ​ ដូចនៅតែម្នាក់ ឯងដដែលហ្នឹង​ ព្រោះមិនអាចចែករំលែកអារម្មណ៍ថ្នាក់ខ្ពស់នឹងគ...

កុំចាំមានមនុស្សល្អដែលអ្នកចង់បាន​ ដើរចូលមកក្នុងជីវិតអ្នក​

សូមអ្នកជ្រើសរើសយកមនុស្សធម្មតាម្នាក់មកឆ្នៃអោយទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ  សូមអ្នកជ្រើសរើសយកមនុស្សធម្មតាម្នាក់មកឆ្នៃអោយទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ។ ​ក្នុងរឿងឆ្នៃមនុស្សនេះ​ ការលះបង់​ ក្តីស្មោះត្រង់​ និងភាពជាគំរូវាជារឿងសំខាន់មិនអាចខ្វះបានទេសំរាប់អ្នកឆ្នៃគេ។​ បើអ្នកធ្វើការងារបែបនេះ​នោះវាការអោយតំលៃដល់ការខិតខំរបស់អ្នកផងនិងជាការអោយតំលៃដល់មនុស្សដែលអ្នក កំពុងតែឆ្នៃនោះផងដែរតែអ្នកត្រូវយល់ពីធម្មជាតិមនុស្សអោយច្បាស់ទោះអ្នកពូកែយ៉ាងណាក៏អ្នកមិនអាចស្រោចទឹកដាក់ ជីដើមខ្ទឹមដើម្បីអោយវាក្លាយទៅជាឈើហ៊ុបបានដែរ​ ព្រោះធម្មជាតិដើមខ្ទឹម​ ដាច់ខាត​ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ​ ក៏មិនអាចក្លាយជាឈើហ៊ុបបានដែរ​ អ្នកឆ្នៃធ្វើមិនបានសំរេច​ មិនទាក់ទងនឹងភាពបិុនប្រសព្វឬអត់របស់អ្នកឆ្នៃទេ​ តែវាជាបញ្ហាធម្មជាតិនៃអ្នកដែលយើងកំពុងតែឆ្នៃនោះឯង។​ មនុស្សច្រើណាស់រង់ចាំអោយមានមនុស្សដែលខ្លួនចូលចិត្ត​ ចូលមករកខ្លួន​ តែគេភ្លេចគិតថា​ ការរង់ចាំវាជាផ្សងព្រេងខ្លាំងណាស់​ ភាគរយនៃការបានជួប​ គឺទាបបំផុត​ តែបើអ្នកចង់បានមនុស្សប្រភេទណាចូលមកក្នុងទំនាក់ទំនងណាមួយរបស់អ្នក​ ហើយអ្នកជ្រើសរើសមនុស្សសមញ្ញៗ ដែលអ្នកសំគាល់ថាមាននិស្ស័យជាអ្ន...