Skip to main content

កុំចាំមានមនុស្សល្អដែលអ្នកចង់បាន​ ដើរចូលមកក្នុងជីវិតអ្នក​

សូមអ្នកជ្រើសរើសយកមនុស្សធម្មតាម្នាក់មកឆ្នៃអោយទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ


 សូមអ្នកជ្រើសរើសយកមនុស្សធម្មតាម្នាក់មកឆ្នៃអោយទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ។ ​ក្នុងរឿងឆ្នៃមនុស្សនេះ​ ការលះបង់​ ក្តីស្មោះត្រង់​ និងភាពជាគំរូវាជារឿងសំខាន់មិនអាចខ្វះបានទេសំរាប់អ្នកឆ្នៃគេ។​ បើអ្នកធ្វើការងារបែបនេះ​នោះវាការអោយតំលៃដល់ការខិតខំរបស់អ្នកផងនិងជាការអោយតំលៃដល់មនុស្សដែលអ្នក
កំពុងតែឆ្នៃនោះផងដែរតែអ្នកត្រូវយល់ពីធម្មជាតិមនុស្សអោយច្បាស់ទោះអ្នកពូកែយ៉ាងណាក៏អ្នកមិនអាចស្រោចទឹកដាក់
ជីដើមខ្ទឹមដើម្បីអោយវាក្លាយទៅជាឈើហ៊ុបបានដែរ​ ព្រោះធម្មជាតិដើមខ្ទឹម​ ដាច់ខាត​ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ​ ក៏មិនអាចក្លាយជាឈើហ៊ុបបានដែរ​ អ្នកឆ្នៃធ្វើមិនបានសំរេច​ មិនទាក់ទងនឹងភាពបិុនប្រសព្វឬអត់របស់អ្នកឆ្នៃទេ​ តែវាជាបញ្ហាធម្មជាតិនៃអ្នកដែលយើងកំពុងតែឆ្នៃនោះឯង។​ មនុស្សច្រើណាស់រង់ចាំអោយមានមនុស្សដែលខ្លួនចូលចិត្ត​ ចូលមករកខ្លួន​ តែគេភ្លេចគិតថា​ ការរង់ចាំវាជាផ្សងព្រេងខ្លាំងណាស់​ ភាគរយនៃការបានជួប​ គឺទាបបំផុត​ តែបើអ្នកចង់បានមនុស្សប្រភេទណាចូលមកក្នុងទំនាក់ទំនងណាមួយរបស់អ្នក​ ហើយអ្នកជ្រើសរើសមនុស្សសមញ្ញៗ
ដែលអ្នកសំគាល់ថាមាននិស្ស័យជាអ្នកទទួលយកការផ្លាស់ប្តូរបាន​ មកឆ្នៃដោយដៃអ្នកផ្ទាល់​ នោះអ្នកងាយនឹងបានមនុស្សដែលអ្នកចង់បាន​ អោយចូលមកក្នុងជីវិតអ្នក​បំផុត​។​ សូមរំលឹកហើយរំលឹកទៀតថា​ បើអ្នកចង់ឆ្នៃមនុស្ស​ ធាតុដែលមិនអាចខ្វះបាន​ ​ដែលចេញពីអ្នកដែលជាអ្នកឆ្នៃមនុស្សនោះគឺ​ ១​ សេចក្តីស្មោះត្រង់​ ២.ការលះបង់​ ៣.ភាពជាគំរូ។​ ក្រៅពីធាតុជាគោលទាំងបីនេះ​ ទេព្យកោសល្យផ្សេងទៀតដែលអ្នកឆ្នៃគេ​ ត្រូវមាន​ គឺភាពបិុនប្រសព្វនៃការពន្យល់​ ព្រោះវាគឺជាគុណសម្បតិ្តមួយរបស់អ្នកឆ្នៃដែលវាអាចប្រដូចទៅនឹងពន្លាកដែលជាឧបករ
ណ៍សំរាប់ដាប់​ចិត​រាងរៅរបស់វត្ថុដែលយើងចង់ឆ្នៃអីចឹងដែរ។​ ខ្ញុំអាចនិយាយរឿងនេះ​ ព្រោះវាជាបទពិសោធន៍នៃជីវិតខ្ញុំ
ផ្ទាល់​​។​ អតីតកាលរបស់ខ្ញុំ​ ខ្ញុំមានការយល់ថា​មនុស្សខ្ញុំ​ជាមនុស្សដែលមានការគិតខុសគេពិបាកនឹងរស់ចុះសំរុងនឹងមនុ
ស្សដែលមានស្រេចស្រាប់ក្នុងសង្គមខ្មែរណាស់​ ខ្ញុំកាន់តែគិត​ កាន់តែឯកោណាស់ដែលមានការយល់ខុសពីមនុស្សទូទៅ
ក្នុងសង្គមខ្មែរមានពេលខ្លះយល់ថាខ្លួនមិនអាចរកមនុស្សដែលយល់ចិត្តឬយល់ស្របគ្នា​ កុំថាឡើយរកអោយបានក្នុងសង្គ
មខ្មែរ​ សូម្បីក្នុងពិភពលោកក៏គ្មានដែរ​ ព្រោះការយល់​ ការគិតរបស់ខ្ញុំវាខុសគេខ្លាំងណាស់។​ អ្នកអាចស្រមៃចុះ​ មិនចុះសំ
រុង​ នឹងគ្រួសារ​ មិនចុះសំរុង​នឹងមិត្តភក្តិ​ មិនចុះសំរុងនឹងសង្គមខ្មែរ​ រហូតមិនចុះសំរុងនឹងសង្គមមនុស្សក្នុងពិភពលោក​ទៅទៀត​ តើចិត្តបែបនេះឯកោប៉ុណ្ណា​ទៅ​?​ អ្វីដែលខ្លួនយល់​ គឺនៅត្រឹមតែក្នុងក្បាលនិងក្នុងបេះដូងរបស់ខ្លួន​ តើអ្នកអាចស្មានត្រូវនូវ​អារម្មណ៍ធុញថប់និងឯកោបែបនេះទេ។​ ជីវិតនេះពិតជាអផ្សុកណាស់​ ឯកោណាស់​ ឈឺចាប់ណាស់។ខ្ញុំសូមនិយាយដោយសង្ខេបថាៈនៅទីបំផុតខ្ញុំសំរេចចិត្តកាន់ក្បាលមេក្រូកសាងមនុស្សក្នុងក្តីស្រមៃរបស់ខ្ញុំមកដល់ពេលនេះ
ខ្ញុំហ៊ាននិយាយថានៅលើលោកនេះគ្មានអ្នកណាម្នាក់មានគ្រួសារដ៏ធំដែលមានលក្ខណ:កក់ក្តៅដូចគ្រួសារLDPរបស់ខ្ញុំ
ទេ។​ ពាល់ត្រូវត្រង់នេះហើយ​ ទើបខ្ញុំនិយាយថា​ "មិត្តដ៏ស្មោះត្រង់​ គឺជាទ្រព្យដ៏មានតំៃលដំបូងក្នុងជីវិតរបស់មនុស្ស"​ បើមិត្តបែបនេះជាទ្រព្យមានតំលៃបំផុតសំរាប់ជីវិតអ្នក​ នោះការលះបង់ដើម្បីបង្កើតមិត្តបែបនេះ​ក៏ត្រូវតែខ្ពស់ជាងគេក្នុង
ជីវិតរបស់អ្នកដែរ។​ បើអ្នកគ្មានការលះបង់ខ្ពស់បំផុតក្នុងជីវិតអ្នកដើម្បីបង្កើតមិត្តភាពបែបនេះទេនោះមានន័យថាចិត្តអ្នក
ក៏មិនបានអោយតំលៃខ្ពស់បំផុតលើមិត្តភាពស្មោះត្រង់ថាជាទ្រព្យមានតំៃលបំផុតរបស់ជីវិតរបស់អ្នកដែរអ្នកត្រូវគិតអោយ
ឃើញថា​ ការលះបង់ខ្ពស់របស់អ្នកចំពោះមិត្តភាពមួយ​ មិនអាចធ្វើឬកើតមុន​ទឹកចិត្តឬមនោសញ្ចេតនា​ ដែលអ្នកមានចំ
ពោះមិត្តភាពនោះកើតទេ។ នេះគឺជាឧទាហរណ៍មួយយ៉ាងជាក់ស្តែង​នៃការកសាងមុស្សដែលខ្លុួនចង់បានជាជាងដែល
អង្គុយរង់ចាំមនុស្សដែលខ្លួនចង់បានដើរចូលមកក្នុងជីវិត
ខ្លួន។












Comments

Popular posts from this blog

គន្លឹះទាំងដប់ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន

ដើម្បីធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន ការទំនាក់ទំនងអតិថិជនមានប្រសិទ្ធិភាព​ ជាស្នូលនៃអាជីវកម្មទទួលបានជោគជ័យណាមួយ។ បុគ្គលិកអ្នកចែកបៀដែលអាចប្រាស្រ័យទាក់ទងគ្នាជាប់លាប់​ និងមានប្រសិទ្ធិភាពជាមួយអតិថិជនរបស់គេកាន់តែរីករាយ ជាមួយនិងការទំនាក់ទំនង នឹងបង្កើនភាពជោគជ័យក្នុងការលក់។ ទោះយ៉ាងណាក៏ដោយនៅក្នុងពិភពលោកសព្វថ្ងៃនេះដោយបណ្តាញទំនាក់ទំនងដែលអាចប្រើបាន ដូចជាទូរស័ព្ទ , អ៊ីម៉ែល , ផ្ញើសារ , ផ្ញើសារបន្ទាន់..ល..​ ធាតុទំនាក់ទំនងមានប្រសិទ្ធភាពសំខាន់ត្រូវបានបាត់បង់ពេលខ្លះ។ នៅក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទំនាក់ទំនងជាមួយអតិថិជន ត្រូវចាំចំណុចសំខាន់ទាំងនេះ។   ១.​ស្តាប់យ៉ាងសកម្ម ការទំនាក់ទំនងមានប្រសិទ្ធិភាពបានចាប់ផ្តើមជាមួយនឹងការធ្វើជាអ្នកស្តាប់ ​​​​     ឱ្យបានល្អ។​ ផ្តោតលើអ្វីដែលអតិថិជនត្រូវបានបង្កើតដោយនិយាយ ជាជាងការឆ្លើយតបរបស់      អ្នក។ ការប្រើភាសារាងកាយ ឬឃ្លាដូចជា​ ការងក់ក្បាលរបស់អ្នក ឬនិយាយថា ខ្ញុំយល់ ដើម្បី      ដើម្បីបង្ហាញថាអ្នកត្រូវបានគេយកចិត្តទុកដាក់។ ប្រសិនបើអ្នកនៅជាមួយនិងអតិថិជន ត្រូវ ​ ...

How To Learn Starting An Easy Blog

How to learn laravel

យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់បានបាត់បង់ យុវវ័យគួរតែអានជាចាំបាច់

  យុវវ័យគួរតែអានពិចារណាឲ្យបាល្អិតល្អន់ ! ➤ មនសិកាមនុស្សប្រាប់យើងថា​ យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់ បានបាត់បង់អស់ទៅហើយតែប៉ុណ្ណោះ។ ​ បើទុកជាគូស្នេហ៍យើងស្លាប់បាត់ទៅហើយក៏ដោយ​តែបើក្នុ.... ងចិត្តនៅទទួលអារម្មណ៍ថា​ មានស្នេហ៍ថ្មីជារឿងខុសឆ្គងខ្លាំងណាស់នឹងគូស្នហ៍ដែលបាត់បង់ជីវិត ទៅនោះ​ នោះយើងមិនអាចមានអារម្មណ៍សុខស្រួលក្នុងរឿងមានស្នេហ៍ថ្មីទេ​វាជាអារម្មណ៍ថាយើង ផិតក្បត់នឹងគូស្នេហ៍ចាស់។​ នេះគឺមនសិកានៃមនុស្ស។​ មនុស្សដែលមានចិត្តកំរិតនេះ​ មិនអាចមាន ស្នេហ៍នឹងមនុស្សដែលមានចិត្តធម្មតាបានទេ​ ព្រោះចិត្តនេះជាចិត្តមនុស្សថ្នាក់ខ្ពស់​ មនុ ស្សមានចិត្ត ធម្មតាមិនស្គាល់អារម្មណ៍មនុស្សមានចិត្តខ្ពស់បែបនេះបានទេ។​ ទោះក្នុងការរស់នៅជុំគ្នាជាដៃគូជីវិ តក៏ដោយ​ក៏មានរឿងយល់គ្នាមិនបាននៃមនុស្សមានចិត្តធម្មតាចំពោះការយល់នៃមនុស្សមានចិត្តខ្ព ស់បានដែរ​ការរកាំរកុសក្នុងជីវភាពជាគូជីវិតនៃមនុស្សមានថ្នាក់ចិត្តខុសគ្នាមានជាញឹកញាប់ដោយ ជៀសមិនផុតឡើយ។​ ទោះរស់ជុំគ្នា​ ក៏មនុស្សមានចិត្តខ្ពស់ទទួលអារម្មណ៍ថាឯកោ​ ដូចនៅតែម្នាក់ ឯងដដែលហ្នឹង​ ព្រោះមិនអាចចែករំលែកអារម្មណ៍ថ្នាក់ខ្ពស់នឹងគ...