Skip to main content

យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់បានបាត់បង់ យុវវ័យគួរតែអានជាចាំបាច់

 យុវវ័យគួរតែអានពិចារណាឲ្យបាល្អិតល្អន់ !
➤ មនសិកាមនុស្សប្រាប់យើងថា​ យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់
បានបាត់បង់អស់ទៅហើយតែប៉ុណ្ណោះ។ ​ បើទុកជាគូស្នេហ៍យើងស្លាប់បាត់ទៅហើយក៏ដោយ​តែបើក្នុ....

ងចិត្តនៅទទួលអារម្មណ៍ថា​ មានស្នេហ៍ថ្មីជារឿងខុសឆ្គងខ្លាំងណាស់នឹងគូស្នហ៍ដែលបាត់បង់ជីវិត
ទៅនោះ​ នោះយើងមិនអាចមានអារម្មណ៍សុខស្រួលក្នុងរឿងមានស្នេហ៍ថ្មីទេ​វាជាអារម្មណ៍ថាយើង
ផិតក្បត់នឹងគូស្នេហ៍ចាស់។​ នេះគឺមនសិកានៃមនុស្ស។​ មនុស្សដែលមានចិត្តកំរិតនេះ​ មិនអាចមាន
ស្នេហ៍នឹងមនុស្សដែលមានចិត្តធម្មតាបានទេ​ ព្រោះចិត្តនេះជាចិត្តមនុស្សថ្នាក់ខ្ពស់​ មនុស្សមានចិត្ត
ធម្មតាមិនស្គាល់អារម្មណ៍មនុស្សមានចិត្តខ្ពស់បែបនេះបានទេ។​ ទោះក្នុងការរស់នៅជុំគ្នាជាដៃគូជីវិ
តក៏ដោយ​ក៏មានរឿងយល់គ្នាមិនបាននៃមនុស្សមានចិត្តធម្មតាចំពោះការយល់នៃមនុស្សមានចិត្តខ្ព
ស់បានដែរ​ការរកាំរកុសក្នុងជីវភាពជាគូជីវិតនៃមនុស្សមានថ្នាក់ចិត្តខុសគ្នាមានជាញឹកញាប់ដោយ
ជៀសមិនផុតឡើយ។​ ទោះរស់ជុំគ្នា​ ក៏មនុស្សមានចិត្តខ្ពស់ទទួលអារម្មណ៍ថាឯកោ​ ដូចនៅតែម្នាក់
ឯងដដែលហ្នឹង​ ព្រោះមិនអាចចែករំលែកអារម្មណ៍ថ្នាក់ខ្ពស់នឹងគូស្នេហ៍ដែលមានចិត្តធម្មតារបស់
ខ្លួនបាន។​ ឧបមានថាមានគូស្នេហ៍មួយ​ មានម្ខាងមានការផិតក្បត់​ មនុស្សចិត្តខ្ពស់អាចទទួលយក
អំពើក្បត់ដោយលក្ខខណ្ឌពីរយ៉ាង​ មានមួយណាក៏បានដែរ​ ទីមួយគឺសុំដឹងរឿងពិតដោយគ្មានការភូ
តភរថាហេតុអ្វីអ្នកក្បត់ខ្ញុំ​ បើស្តាប់ទៅថ្លឹងចិត្តគូស្នេហ៍នឹងចិត្តខ្លួនទៅឃើញថា​ បើអាត្មាអញក៏មុខតែ
នឹងធ្លាក់ចូលដល់រឿងផិតក្បត់នេះដែរ​ នោះ​ មនុស្សត្រូវគេក្បត់មិនបន្ទោសគូស្នហ៍ខ្លួនថាមានកំហុ
សទេ​ តែគិតថាជាជនរងគ្រោះពីបរិយាកាសជុំវិញតែប៉ុណ្ណោះ។​ លក្ខខណ្ឌទីពីរ​ អំពើផិក្បត់មួយដែ
ល​ អាចទទួលអាចអនុគ្រោះបានគឺ​ យើងទទួលដឹងថាអ្នកក្បត់បានដឹងកំហុសហើយឈឺចាប់​ហើយ
ការឈឺចាប់នោះត្រូវតែមានទំហំយ៉ាងតិចបំផុតស្មើនឹងយើងដែលត្រូវបានគូស្នេហ៍ក្បត់ឬលើស​។​ ចិត្តបែបនេះមនុស្សមានចិត្តធម្មតាមិនងាយនឹងចូលដល់ទេ។​ មួយទៀតមនុស្សដែលត្រូវគូស្នេហ៍ខ្លួ
នក្បត់​ សំរាប់ជាមនុស្សមានចិត្តធម្មតា​ បើទុកជាអនុគ្រោះអោយគូស្នេហ៍ខ្លួនក៏យ៉ាងតិចហាមគូស្នេ
ហ៍របស់ខ្លួនថា​ អំពើផិតក្បត់បែបនេះខ្ញុំអនុគ្រោះអោយតែម្តងហ្នឹងទេណា​ គ្មានលើកទីពីរទេតែសំរា
ប់មនុស្សមានចិត្តថ្នាក់ខ្ពស់នឹងនិយាយថា​ អ្នកអាចក្បត់ខ្ញុំប៉ុន្មានដងទៀតក៏បានដែរ​ សំខាន់បំផុតតើ
អ្នកមានហេតុផលអ្វីសមរម្យហេតុផលពិត​ដែលមិនមែនជាហតុផលនឹករកយកមកប្រឌិតក្នុងរឿង
ផិតក្បត់លើកក្រោយៗទៀតដែរឬទេ?​ បើមានហើយ​ អ្នកអាចប្រព្រឹត្តរឿងនេះប៉ុន្មានដងទៀតក៏បា
នដែរ​ ខ្ញុំគ្មានអាក់អន់ស្រពន់ចិត្តនឹងអ្នកទេ​ តែបើអ្នកប្រឌិតរឿងមកកុហកខ្ញុំដើម្បីផិតក្បត់​ នោះតំ
លៃរបស់អ្នកចំពោះខ្ញុំអស់នៅត្រឹមពេលនោះភ្លាម​ ហើយខ្ញុំនឹងដើរចេញពីអ្នក​ ហើយខ្ញុំអាចមានស្នេ
ហ៍ថ្មីទៀតដោយអត់រង្គាសក្នុងផ្លូវចិត្តឡើយ​ ព្រោះខ្ញុំទទួលអារម្មណ៍ថា​ ស្នេហាចាស់នេះ​ បានអស់
តំលៃហើយ៕

Comments

Popular posts from this blog

គន្លឹះទាំងដប់ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន

ដើម្បីធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន ការទំនាក់ទំនងអតិថិជនមានប្រសិទ្ធិភាព​ ជាស្នូលនៃអាជីវកម្មទទួលបានជោគជ័យណាមួយ។ បុគ្គលិកអ្នកចែកបៀដែលអាចប្រាស្រ័យទាក់ទងគ្នាជាប់លាប់​ និងមានប្រសិទ្ធិភាពជាមួយអតិថិជនរបស់គេកាន់តែរីករាយ ជាមួយនិងការទំនាក់ទំនង នឹងបង្កើនភាពជោគជ័យក្នុងការលក់។ ទោះយ៉ាងណាក៏ដោយនៅក្នុងពិភពលោកសព្វថ្ងៃនេះដោយបណ្តាញទំនាក់ទំនងដែលអាចប្រើបាន ដូចជាទូរស័ព្ទ , អ៊ីម៉ែល , ផ្ញើសារ , ផ្ញើសារបន្ទាន់..ល..​ ធាតុទំនាក់ទំនងមានប្រសិទ្ធភាពសំខាន់ត្រូវបានបាត់បង់ពេលខ្លះ។ នៅក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទំនាក់ទំនងជាមួយអតិថិជន ត្រូវចាំចំណុចសំខាន់ទាំងនេះ។   ១.​ស្តាប់យ៉ាងសកម្ម ការទំនាក់ទំនងមានប្រសិទ្ធិភាពបានចាប់ផ្តើមជាមួយនឹងការធ្វើជាអ្នកស្តាប់ ​​​​     ឱ្យបានល្អ។​ ផ្តោតលើអ្វីដែលអតិថិជនត្រូវបានបង្កើតដោយនិយាយ ជាជាងការឆ្លើយតបរបស់      អ្នក។ ការប្រើភាសារាងកាយ ឬឃ្លាដូចជា​ ការងក់ក្បាលរបស់អ្នក ឬនិយាយថា ខ្ញុំយល់ ដើម្បី      ដើម្បីបង្ហាញថាអ្នកត្រូវបានគេយកចិត្តទុកដាក់។ ប្រសិនបើអ្នកនៅជាមួយនិងអតិថិជន ត្រូវ ​ ...

How To Learn Starting An Easy Blog

How to learn laravel