៥ចំនុចជួយឲ្យអ្នកអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពខ្ពស់
➤ ការទំនាក់ទំនង គឺពិតជាសំខាន់ខ្លាំងណាស់ មិនថាធ្វើការ
រកស៊ី ឬ សិក្សានោះឡើយ
ព្រោះវាជាស្ពានមួយដែលឲ្យអ្នកដើរឆ្លងពីកន្លែងមួយទៅកន្លែងមួយបាន។
មិនថា អ្នកជាមនុស្សឆ្លាត ឬ ពូកែប៉ុណ្ណាទេ
ប៉ុន្តែបើខ្សោយការទំនាក់ទំនងហើយ
នោះនឹងធ្វើឲ្យអ្នកមិនអាចជោគជ័យក្នុងជីវិតដោយងាយនោះឡើយ។
បើមានបញ្ហាខ្សោយផ្នែកទំនាក់ទំនង
អ្នកគួរតែខិតខំធ្វើយ៉ាងណាពង្រឹងវាឲ្យកាន់តែឆាប់កាន់តែល្អ។
១) ជឿជាក់លើខ្លួនឯង៖
គ្មាននរណាម្នាក់អាចជឿជាក់លើអ្នកឡើយ
ប្រសិនបើសូម្បីតែខ្លួនឯងក៏មិនជឿជាក់ផងនោះ មានន័យថា
វាត្រូវតែចាប់ផ្តើមពីខ្លួនអ្នកជាមុនសិន។
អ្នកត្រូវតែមានគំនិតសុទិដ្ឋិនិយមចំពោះ សមត្ថភាពរបស់ខ្លួន
ដោយព្យាយាមធ្វើវាឲ្យអស់ពីសមត្ថភាព
ហើយចាត់ទុកកំហុសឆ្គង់ជាមេរៀនដ៏ល្អសម្រាប់អ្នកទៅថ្ងៃក្រោយ។
ដូច្នេះកុំស្ទាក់ស្ទើរតទៅទៀត
ពោលគឺត្រូវតែមានស្មារតីក្នុងការធ្វើអ្វីដែលចង់ធ្វើ។
២) ត្រូវយល់ឲ្យច្បាស់អំពីអ្វីដែលខ្លួនចង់បាន៖
ក្នុងពេលសន្ទនា ឬ ទំនាក់ទំនងជាមួយនរណាម្នាក់
គឺត្រូវប្រាកដថា អ្នកមានគោលដៅច្បាស់លាស់
ថាខ្លួនចង់បានអ្វីឲ្យប្រាកដ
ដើម្បីប្រើប្រាស់ភាសាសំដៅទៅលើគោលដៅនោះ។ បើកាលណាអ្នក
មិនបានកំណត់ឲ្យច្បាស់នោះទេ វានឹងធ្វើឲ្យការទំនាក់ទំនង ឬ
ការសន្ទនារបស់អ្នកហាក់ដូចជាគ្មានន័យ
ហើយភាគីម្ខាងទៀតក៏មិនចង់មានទំនាក់ទំនងវែងឆ្ងាយអ្វីទៀតដែរ។
៣) និយាយឲ្យខ្លីតែខ្លឹម៖
ក្នុងពេលសន្ទនាគ្នា គឺត្រូវតែប្រាកដថា អ្វីដែលអ្នកនិយាយនោះ
គឺមិនច្រើនពេក តែច្បាស់ៗ។ មានន័យថា
មិនត្រូវនិយាយច្រើនពេកទេ ព្រោះថាពេលខ្លះនិយាយកាន់តែច្រើន
គឺអត់ប្រយោជន៍កាន់តែច្រើន ហើយអាចបង្កបញ្ហាទៀតក៏មាន។
ដូច្នេះហើយ ត្រូវព្យាយាមនិយាយអ្វីដែលមានប្រយោជន៍
ឲ្យភាគីម្ខាងទៀតមិនមានការធុញទ្រាន់។
៤) ស្តាប់អ្នកដទៃ៖ ក្នុងពេលទំនាក់ទំនង
គឺត្រូវស្ដាប់គ្នាទៅវិញទៅមក ហើយក៏ត្រូវនិយាយម្តងម្នាក់ដែរ។
មនុស្សមួយចំនួនពូកែខាងនិយាយ ប៉ុន្តែមិនពូកែស្តាប់នោះឡើយ
ជាហេតុធ្វើឲ្យភាគីម្ខាងទៀតមិនសប្បាយចិត្តនោះឡើយ។
ម្យ៉ាងវិញទៀត នៅពេលអ្នកមិនព្រមស្តាប់គេឲ្យបានច្រើន
អ្នកក៏មិនអាចយល់ពីជម្រៅចិត្ត ឬ បំណងរបស់គេនោះឡើយ។
៥) ញញឹមឲ្យបានច្រើន៖
ក្នុងការទំនាក់ទំនងល្អ
វាត្រូវតែចាប់ផ្តើមចេញពីស្នាមញញឹមរបស់មនុស្សម្នាក់ៗជាមុនសិន
ព្រោះ គ្មាននរណាចង់និយាយ ឬ
ពិភាក្សាអ្វីឡើយបើមុខរបស់អ្នកស្អុយរហូតនោះ។ ដូច្នេះហើយ
ដើម្បីមានទំនាក់ទំនងល្អ អ្នកមិនគួរកំណាញ់ស្នាមញញឹមនោះឡើយ
មានន័យថា ញញឹមកាន់តែច្រើន គឺកាន់តែល្អ៕
Comments
Post a Comment