Skip to main content

Sexy Miss Som Maleak tell a beauty make beauty more beautiful younger and lasting beauty comes from care and attention.

Sexy Miss Som Maleak tell a beauty make beauty more beautiful younger and lasting beauty comes from care and attention.

 សោម ម៉ាល័ក្ខ ប្រាប់ពីការថែរក្សាសម្រស់ ធ្វើយ៉ាងណាឲ្យសម្រស់កាន់តែក្មេងជាងវ័យ និងស្រស់ស្អាតបានយូរអង្វែង ភាព​ស្រស់ស្អាត​បានមក​ពីការ​ថែរក្សា និង​យកចិត្ដ​ទុកដាក់។​ សព្វថ្ងៃនេះ​កញ្ញា សោម ម៉ាល័ក្ខ កំពុង​ទទួលបាន​ការ​ពេញនិយម និង​គាំទ្រ​ពីសំណាក់​ទស្សនិកជន​គ្រប់​ស្រទាប់វណ្ណៈ ជាពិសេស​មិត្ដយុវវ័យ​តែម្ដង។ ទោះបីជា​មានភាព​មមាញឹក​នឹងការងារ​សិល្បៈ​យ៉ាងណា ក៏កញ្ញា​មិនដែល​ធ្វេស​ប្រហែសនូវ​ការ​ថែរក្សាសម្រស់ និង​សុខភាព​របស់​កញ្ញាឡើយ។ ការ​ថែរក្សា​សម្រស់  ខណៈពេល​ដែលកញ្ញា សោម ម៉ាល័ក្ខ មានភាព​មមាញឹក​នឹងការងារ​សម្ដែង និង​ថតខ្សែ​ភាពយន្ដ​យ៉ាងណា​ក៏ដោយ ក៏​កញ្ញា​មិនដែល​ធ្វេស​ប្រហែស​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​នោះទេ។ ព្រោះ​កញ្ញា​យល់ថា វាជាការ​ចាំបាច់​ណាស់​ដែល​ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត សុខភាពល្អ​នាំមក​នូវភាព​ជោគជ័យ។ ខាងក្រោម​នេះគឺជា​វិធី​ថែរក្សា​សម្រស់​របស់​កញ្ញា សោម ម៉ាល័ក្ខ ដែលបាន​ធ្វើការ​អនុវត្ដន៍ជាប្រចាំ។  ការ​ថែរក្សា​សក់ ៖ សក់​ជាផ្នែកមួយ​ដ៏សំខាន់​សម្រាប់​មិត្ដនារី​គ្រប់រូប។ ពេលមាន​កម្មវិធី​ម្ដងៗ កញ្ញា​តែងតែ​ធ្វើសក់ ជាប្រចាំ ហើយ​ពេលខ្លះ​ក៏មាន​លាបពណ៌​ដែរ។ ក្រោយ​ចប់ពីការ​សម្ដែង ឬ​កម្មវិធី​ណាមួយ ពេល​ត្រឡប់​មកវិញ​កញ្ញា​ត្រូវតែ​សម្អាតសក់​ជាមួយ​សាប៊ូ​ជាប្រចាំ​រួចបន្ទន់​តាម​ក្រោយ នេះជា​វិធីសាស្ដ្រ​របស់​ម៉ាល័ក្ខ។ ការ​ថែរក្សា​ស្បែកមុខ ៖ ចំពោះ​ស្បែកមុខ កញ្ញា ម៉ាល័ក្ខ តែងតែ​ប្រឈមមុខ​នឹងការ​ផាត់់មុខ​ច្រើនដង ដូច្នេះ​ក្រោយ​ពេល សម្រាក​ពីការងារ ពេល​ត្រឡប់​មកដល់​ផ្ទះវិញ កញ្ញា ម៉ាល័ក្ខ ត្រូវតែ​ជូតមុខ​រួចលាង​សម្អាត​មុខជាមួយ​ហ្វមលាង​មុខជាប្រចាំ ព្រោះ​ការធ្វើបែប​នេះ ដើម្បី​កុំឱ្យ​មុខមាន​បញ្ហា​ដោយសារ​ធូលី ឬ​ជាតិម្សៅ។ កញ្ញា ម៉ាល័ក្ខ តែងតែ​ឧស្សាហ៍​បិទម៉ាស និង​បិទផ្លែបឺរ​ផងដែរ ការធ្វើ​បែបនេះ​ដើម្បី​ឱ្យផ្ទៃមុខ​មានសភាព​ម៉ដ្ឋរលោង និង​ម៉ដ្ឋខៃ។ ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ស្បែក​ជាផ្នែកមួយ​ដ៏សំខាន់​របស់​មនុស្ស​ដោយអត់​ពុំបាន ដូចនេះ​ហើយបាន​ជាកញ្ញា ម៉ាល័ក្ខ លាបឡេ​ថែរក្សា​ជាប្រចាំ។ ចំពោះស្បែក​ដងខ្លួន​វិញភាគច្រើន​គឺលាប​ឡូសិន​ការពារ​កម្ដៅថ្ងៃ ក្នុងមួយ​សប្ដាហ៍​កញ្ញា ម៉ាល័ក្ខ ខាត់ស្បែក មួយដង ដោយខាត់​ជាលក្ខណៈ​ធម្មជាតិ ដូចជា​ក្រូចពោធិ៍សាត់ និង​អម្ពិល​ទុំជាដើម។ ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​គឺជារឿង​មួយដ៏សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ហេតុនេះ​ហើយ​បានជា​កញ្ញា​ត្រូវតែ សម្អាត​មាត់ធ្មេញ​ជារៀងរាល់​ថ្ងៃ ក្នុងមួយថ្ងៃ​យ៉ាងតិច​៣ដង។ ហើយការ​ទៅពិនិត្យ​សុខភាព​មាត់វិញ​កញ្ញា ម៉ាល័ក្ខ ទៅពិនិត្យ​រៀងរាល់​៦ខែម្ដង និយាយរួម​១ឆ្នាំ២​ដងដែរ។ ការ​ថែរក្សា​ភ្នែក ៖ ទាក់ទង​នឹងការ​ថែរក្សា​ភ្នែកកញ្ញា​មានការ​លំបាក​បន្ដិច ដោយកញ្ញា​ជាតារា​សម្ដែង និង​តារា​ភាពយន្ដ ដូចនេះ​ការតុបតែង​នៅត្រង់​បរិវេណ​ភ្នែកច្រើន​ជាងគេ ជាហេតុ​ធ្វើឱ្យ​កញ្ញា​មានការ​លំបាក​ក្នុងការ​ថែរក្សា។ នៅពេល​ទំនេរពីការងារ​សិល្បៈ កញ្ញា​តែងតែ​យកត្រសក់​មកបិទ​នៅត្រង់​បរិវេណ​ភ្នែក ឬជា​ម៉ាសបិទ​ភ្នែក ព្រោះការ​ធ្វើបែបនេះ​ដើម្បីឱ្យ​ភ្នែកមាន​សភាព​ស្រស់ស្អាត។ ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ទាក់ទង​នឹងរោម​ចិញ្ចើម​ម៉ាល័ក្ខ​ឧស្សាហ៍​កោរ ជាពិសេស​នៅពេល​ដែល ផាត់មុខ គេតែងតែ​កោរចិញ្ចើម​ជានិច្ច ដើម្បីឱ្យ​ចេញរាង​មកឃើញ​ស្អាត។ ចំពោះ​រោមភ្នែក​វិញកញ្ញា ម៉ាល័ក្ខ តែងតែ​ប្រើម៉ាស្ការ៉ា​ជាប់ ព្រោះ​ជំនួយ​ដល់​រោមភ្នែក។ ចំពោះ​បបូរមាត់​វិញ​ភាគច្រើន​កញ្ញា ម៉ាល័ក្ខ ឧស្សាហ៍​លាបក្រែម​រលោង​ដើម្បីកុំឱ្យ​បបូរមាត់​មាន​សភាពស្ងួត និង​ប្រេះ។ ការ​ថែរក្សា​ក្រចកដៃ និង​ក្រចក​ជើង ៖ ទាក់ទង​នឹងការ​ថែរក្សា​ក្រចកដៃ និង​ក្រចកជើង​វិញ កញ្ញា​ម៉ាល័ក្ខ​និយម​ចូលចិត្ដ ធ្វើការ​កាត់ក្រចក និង​លេងម៉ូត​ក្រចក​ជាប្រចាំ​មិនសូវ​ជាខាន​នោះទេ ព្រោះនេះ​ជាចំណង់​ចំណូល​ចិត្ដតាំងពី​ក្មេងមក។ ការ​ថែរក្សា​សុខភាព​រាងកាយ  មួយ​សប្ដាហ៍​កញ្ញា​ធ្វើលំហាត់​ប្រាណ​បានពី​មួយដង​ទៅពីរដង​ដែរ។ ប្រសិនជា​មានពេល​ទំនេរ​ពីការងារ​សិល្បៈ​វិញ កញ្ញា ម៉ាល័ក្ខ ធ្វើ​លំហាត់ប្រាណ​១សប្ដាហ៍​ម្ដង ដូចជា​នៅក្នុង​ក្លឹបហាត់​ប្រាណ​ជាដើម។  គោល​បំណង​ទៅថ្ងៃ​អនាគត  មនុស្ស​គ្រប់ៗរូប​តែងតែ​ត្រូវការ​អាជីព​មួយដ៏​ពិតប្រាកដ​ទៅថ្ងៃអនាគត។ ក្រៅពី​ការងារ​សិល្បៈ​នាពេល​បច្ចុប្បន្ន​នេះ កញ្ញា ម៉ាល័ក្ខ​មាន​គោលបំណង​ទៅថ្ងៃ​អនាគត​ចង់បើក​ជាហាង​កែសម្ផស្ស​មួយ។ ចំពោះ​ការងារ​សិល្បៈវិញ​ប្រសិនបើ​ទស្សនិកជន​នៅតែ​គាំទ្រ ម៉ាល័ក្ខ​នៅតែ​បន្ដអាជីព​ជាអ្នក​សិល្បៈ​ដដែល។











Comments

Popular posts from this blog

គន្លឹះទាំងដប់ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន

ដើម្បីធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន ការទំនាក់ទំនងអតិថិជនមានប្រសិទ្ធិភាព​ ជាស្នូលនៃអាជីវកម្មទទួលបានជោគជ័យណាមួយ។ បុគ្គលិកអ្នកចែកបៀដែលអាចប្រាស្រ័យទាក់ទងគ្នាជាប់លាប់​ និងមានប្រសិទ្ធិភាពជាមួយអតិថិជនរបស់គេកាន់តែរីករាយ ជាមួយនិងការទំនាក់ទំនង នឹងបង្កើនភាពជោគជ័យក្នុងការលក់។ ទោះយ៉ាងណាក៏ដោយនៅក្នុងពិភពលោកសព្វថ្ងៃនេះដោយបណ្តាញទំនាក់ទំនងដែលអាចប្រើបាន ដូចជាទូរស័ព្ទ , អ៊ីម៉ែល , ផ្ញើសារ , ផ្ញើសារបន្ទាន់..ល..​ ធាតុទំនាក់ទំនងមានប្រសិទ្ធភាពសំខាន់ត្រូវបានបាត់បង់ពេលខ្លះ។ នៅក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទំនាក់ទំនងជាមួយអតិថិជន ត្រូវចាំចំណុចសំខាន់ទាំងនេះ។   ១.​ស្តាប់យ៉ាងសកម្ម ការទំនាក់ទំនងមានប្រសិទ្ធិភាពបានចាប់ផ្តើមជាមួយនឹងការធ្វើជាអ្នកស្តាប់ ​​​​     ឱ្យបានល្អ។​ ផ្តោតលើអ្វីដែលអតិថិជនត្រូវបានបង្កើតដោយនិយាយ ជាជាងការឆ្លើយតបរបស់      អ្នក។ ការប្រើភាសារាងកាយ ឬឃ្លាដូចជា​ ការងក់ក្បាលរបស់អ្នក ឬនិយាយថា ខ្ញុំយល់ ដើម្បី      ដើម្បីបង្ហាញថាអ្នកត្រូវបានគេយកចិត្តទុកដាក់។ ប្រសិនបើអ្នកនៅជាមួយនិងអតិថិជន ត្រូវ ​ ...

How To Learn Starting An Easy Blog

How to learn laravel

​​ខ្សោយ​​ទំនាក់ទំនងមែនទេ​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹងសមត្ថភាព​​​តាមរយៈ​វិធី​​ទាំង​៥ចំណុច​នេះ ​!​

៥ចំនុចជួយឲ្យអ្នកអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ➤ ការ​ទំនាក់ទំនង​​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​​ ​មិន​ថា​ធ្វើការ​​ ​រកស៊ី​ ​ឬ​ ​សិក្សា​នោះ​ឡើយ​ ​ព្រោះ​វា​ជា​ស្ពាន​មួយ​ដែល​ឲ្យ​អ្នក​ដើរ​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​។ ​មិន​ថា​ ​​​អ្នក​ជា​មនុស្ស​ឆ្លាត​ ​ឬ​ ​ពូកែ​ប៉ុណ្ណា​ទេ​ ​ប៉ុន្តែ​​បើ​ខ្សោយ​ការ​ទំនាក់ទំនង​ហើយ​ ​នោះ​​​នឹង​ធ្វើ​ឲ្យ​អ្នក​​មិន​អាច​ជោគជ័យ​ក្នុង​ជីវិត​ដោយ​ងាយ​នោះ​ឡើយ​។ ​ ​​បើ​មាន​បញ្ហា​ខ្សោយ​ផ្នែក​ទំនាក់ទំនង​​ ​អ្នក​គួរ​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ពង្រឹង​វា​ឲ្យ​​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ ១) ​ជឿជាក់​លើ​​ខ្លួន​ឯង​៖ ​ ​​គ្មាន​នរណា​ម្នាក់​អាច​ជឿជាក់​លើ​អ្នក​ឡើយ​ ​ប្រសិនបើ​​សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ជឿជាក់​ផង​នោះ​ ​មានន័យថា ​វា​ត្រូវ​តែ​ចាប់​ផ្តើម​ពី​ខ្លួន​អ្នក​ជា​មុន​សិន​។ ​អ្នក​ត្រូវ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ ​សមត្ថភាព​របស់​ខ្លួន​ ​ដោយ​ព្យាយាម​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព​ ​ហើយ​ចាត់ទុក​កំហុស​ឆ្គង់​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​អ្នក​​​ទៅ​ថ្ងៃ​ក្រោយ​។ ​ដូច្នេះ​កុំ​ស្ទាក់ស្ទើរ​តទៅ​ទៀត​ ​ពោល​គឺ​ត្រូវ​តែ​មាន​ស្មារតី​ក្នុង​ការ​​ធ្វើ​អ្វី​ដែល​ចង់​ធ...