Criticism murder criminals Drug Administration from Washington over the Philippine government is doing to Philippine President Rodrigo Duterte dissatisfaction and serious response . At this time, Mr. Duterte also said such a horde US President Barack Obama, he asked sarcastically, US President Barack Obama Who are.
Criticism murder criminals Drug Administration from Washington over the Philippine government is doing to Philippine President Rodrigo Duterte dissatisfaction and serious response . At this time, Mr. Duterte also said such a horde US President Barack Obama, he asked sarcastically, US President Barack Obama Who are.

បន្ទាប់ពីប្រាប់លោក
បារ៉ាក់ អូបាម៉ា
ឲ្យស្ដាប់លោកជុំវិញបញ្ហាសិទ្ធិមនុស្សនៅហ្វីលីពីន
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
បានបន្តប្រើពាក្យសំដីគំរោះគំរើយ ដាក់ប្រធានាធិបតីអាមេរិកទៀតហើយ។
ទំនាក់ទំនងរវាងអាមេរិក និងហ្វីលីពីន
ធ្លាក់ខ្លាំងនៅរយៈពេលចុងក្រោយនេះ នៅក្រោយការរិះគន់របស់អាមេរិក
លើការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ
ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក Duterte។
«អូបាម៉ាហ្នឹងណាគេ ដែលហ៊ានមកសួរខ្ញុំរឿងសិទ្ធិមនុស្ស?»។
នេះជាការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន
ក្នុងសន្និសីទកាសែតខ្លីមួយ នៅថ្ងៃទី៥ ខែកញ្ញា
មុនពេលលោកចាកចេញទៅកាន់ប្រទេសឡាវ
ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Rappler ដោយបានបន្តទៀតថា លោក
Duterte នឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំមួយចំនួន ដោយរួមទាំងលោក
អូបាម៉ាផងដែរ។
ដោយទំនងជាដឹងមុនថា លោក អូបាម៉ា
នឹងលើកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយលោកនោះ បុរសខ្លាំងហ្វីលីពីន
និយាយថា លោកនឹងមិនឆ្លើយសំណួររបស់លោក អូបាម៉ា ទេ
ប្រសិនបើអាមេរិកមិនសុំទោសចំពោះសកម្មភាពហិង្សាលើជនជាតិ Moro
លើកោះមិនដាណាវទេនោះ។ លោកសួរថា តើជនជាតិ Moro
ប៉ុន្មាននាក់បាត់បង់ជិវិត។ អាមេរិក ត្រូវឆ្លើយសំណួរនេះ
និងសុំទោសជាមុន ទើបលោក ឆ្លើយសំណួរអាមេរិកវិញ។
ប្រភពព័ត៌មានខាងលើបន្តថា លោក Duterte និងលោក អូបាម៉ា
នឹងជួបគ្នានៅថ្ងៃទី៦ ខែកញ្ញា ក្នុងរដ្ឋធានីវៀងចន្ទន៍។ ក្រៅពីនោះ
បុរសខ្លាំងហ្វីលីពីន ក៏បង្ហាញចម្ងល់ថា
ហេតុអ្វីបានជាអ្នកកាសែតហ្វីលីពីន ដូចជាកាន់ជើងអាមេរិក
ជំនួសជនជាតិហ្វីលីពីនម្លេះ។ សម្រាប់លោក Duterte ផ្ទាល់
លោកនឹងត្រឹមឱនក្បាលដាក់ជនជាតិហ្វីលីពីនមួយប៉ុណ្ណោះ
មិនមែនអ្នកផ្សេងឡើយ។
ជាមួយគ្នានេះ បើទោះជាយុទ្ធនាការបង្ក្រាបឈ្មួញ
និងអ្នកប្រើគ្រឿងញៀន រងការរិះគន់ខ្លាំងក៏ដោយ
ប្រធានាធិបតីហ្វីលីពីនប្រកាសថា យុទ្ធនាការនេះ នឹងបន្តជានិច្ច
គឺបន្តរហូតដល់អ្នកផលិតគ្រឿងញៀន ត្រូវបានសម្លាប់
និងមានមនុស្សជាច្រើនទៀត ត្រូវសម្លាប់ក៏ដោយចុះ។
ហើយលោកក៏មិនខ្វល់នឹងអ្នកណា ដែលតាមដានសកម្មភាពរបស់លោកដែរ៕
Comments
Post a Comment