Skip to main content

Donald Tram: Obama and Hillary is a co-founder of the terrorist group Islamic State (IS)

Donald Tram: Obama and Hillary is a co-founder of the terrorist group Islamic State (IS)
 ក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ​នៅ​រដ្ឋ Florida ថ្ងៃ​ពុធ​ទី ១០ សីហា លោក ដូ​ណា​ល់ ត្រាំ បាន​ហៅ ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ពេញៗ​មាត់​ថា​ជា​សហ​ស្ថាបនិក​ក្រុម​ភេរវជន​ជី​ហាត​រដ្ឋ​ឥស្លាម​។ នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ព្រោះ​បេក្ខជន​ប្រធានាធិបតី​រូបនេះ​ក៏​ធ្លាប់​ចោទ​រដ្ឋបាល​លោក អូ​បា​ម៉ា​ថា​ជា​អ្នក​ជួយ​ទំនុកបម្រុង​ក្រុម​អាល់​កៃ​ដា​នៅ​អ៊ីរ៉ាក់​មុនពេល​ពួកគេ​ក្លាយជា​ក្រុម​រដ្ឋ​ឥស្លាម​។ 


ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ក្រុង Sunrise នាទី​រដ្ឋ Florida នៅ​ថ្ងៃ​ពុធ​ទី​១០ សីហា បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​លើកយក​បញ្ហានយោបាយ​ការបរទេស​ និង​ការ​កកើតឡើង​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ​ឬ​ក្រុម​ដែ​ស្ ហ​ដើម្បី​ចោទប្រកាន់​ និង​ទម្លាក់​ប្រជាប្រិយភាព​ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ផង​។​

​យោងតាម​វីដេអូ​សុន្ទរកថា​រយៈពេល​ប្រហែល​មួយ​ម៉ោង លោក ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ភេរវជន​ជី​ហាត​រដ្ឋ​ឥស្លាម​។ 

​លោក​បាន​ថ្លែងថា​៖«​ក្រុម​ភេរវជន​គោរព​ប្រធានាធិបតី អូ​បា​ម៉ា​។ អូ​បា​ម៉ា​នេះ ហើយ​ជា​ស្ថាបនិក​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ គាត់​បង្កើត​ក្រុម​នេះ​ឡើងមក​។ ហើយ​ខ្ញុំ​ចង់​ថា គាត់​ប្រហែលជា​សហ​ស្ថាបនិក​ជាមួយ​អ្នកនយោបាយ​ក្រឡិចក្រឡុច ហ៊ី​ឡា​រី គ្លី​ន​តុ​ន​»​។


​សេដ្ឋី​អចល​ទ្រព្យ​រូបនេះ​ លើកឡើង​ និង​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ និង​គូប្រជែង​របស់លោក​បែប​នេះ ក៏​ដើម្បី​បង្ហាញ​ទៅកាន់​អ្នកគាំទ្រ​លោក​ថា ទាំង​លោក អូ​បា​ម៉ា​និង​លោកស្រី គ្លី​ន​តុ​ន សុទ្ធតែ​មិនមាន​លទ្ធភាព​ដោះស្រាយ​ និង​ទប់ស្កាត់​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ភេរវជន​នោះ​។ អ្នកនយោបាយ​រូបនេះ​ ក៏​ព្យាយាម​ភ្ជាប់​បញ្ហា​នេះ​ជាមួយ​ករណី​បាញ់ប្រហារ​ភេរវកម្ម​នៅ​ក្រុង Orlando កន្លងមក​ដែរ​។​



​តាមពិតទៅ វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​វា​ក៏​មិនមែនជា​លើកទីមួយ ​ដែល​អ្នកនយោបាយ​ម្នាក់នេះ​ ចោទប្រកាន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ​ក៏ដូចជា​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស​ក្នុង​អាណត្តិ​ទីមួយ​របស់លោក អូ​បា​ម៉ា​នោះ​។​


​យោងតាម​សារព័ត៌មាន Politico កាលពី​ខែមិថុនា លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ដោយ​អះអាងថា​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នេះ​ធ្លាប់​គាំទ្រ​ក្រុម​អាល់​កៃ​ដា យ៉ាងសកម្ម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ មុន​ក្រុម​នេះ​ប្រែ​ក្លាយខ្លួនជា​ក្រុម​រដ្ឋ​ឥស្លាម​នោះ​។  



​វា​គ្មាន​ចម្លើយ​អ្វី​ជាក់លាក់​ពាក់ព័ន្ធ​ដើមកំណើត​នៃ​ក្រុម​រដ្ឋ​ឥស្លាម​នេះឡើយ ហើយ​គេ​ក៏​ពិបាក​ចោទប្រកាន់ថា​ អ្នកណាម្នាក់​ជា​អ្នកបង្កើត​វា​ឡើងមក​ដែរ​។ ប៉ុន្តែ​ការ​ផុស​ឡើង​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កន្លងមក​ មាន​ចំណែក​សហរដ្ឋអាមេរិក​ដែលចូលរួម​ឈ្លានពាន​អ៊ីរ៉ាក់​កាលពី​ឆ្នាំ ២០០៣ ដើម្បី​គាស់​រំលើង​របប​ដឹកនាំ​របស់លោក សា​ដាម ហ៊ូ​សេន និង​ការអន្តរាគមន៍​របស់​អាមេរិក​នៅ​លី​ប៊ី​ ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​លោក ហ្កា​ដា​ហ្វី ឆ្នាំ​២០១១ ផងដែរ​៕

Comments

Popular posts from this blog

គន្លឹះទាំងដប់ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន

ដើម្បីធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន ការទំនាក់ទំនងអតិថិជនមានប្រសិទ្ធិភាព​ ជាស្នូលនៃអាជីវកម្មទទួលបានជោគជ័យណាមួយ។ បុគ្គលិកអ្នកចែកបៀដែលអាចប្រាស្រ័យទាក់ទងគ្នាជាប់លាប់​ និងមានប្រសិទ្ធិភាពជាមួយអតិថិជនរបស់គេកាន់តែរីករាយ ជាមួយនិងការទំនាក់ទំនង នឹងបង្កើនភាពជោគជ័យក្នុងការលក់។ ទោះយ៉ាងណាក៏ដោយនៅក្នុងពិភពលោកសព្វថ្ងៃនេះដោយបណ្តាញទំនាក់ទំនងដែលអាចប្រើបាន ដូចជាទូរស័ព្ទ , អ៊ីម៉ែល , ផ្ញើសារ , ផ្ញើសារបន្ទាន់..ល..​ ធាតុទំនាក់ទំនងមានប្រសិទ្ធភាពសំខាន់ត្រូវបានបាត់បង់ពេលខ្លះ។ នៅក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទំនាក់ទំនងជាមួយអតិថិជន ត្រូវចាំចំណុចសំខាន់ទាំងនេះ។   ១.​ស្តាប់យ៉ាងសកម្ម ការទំនាក់ទំនងមានប្រសិទ្ធិភាពបានចាប់ផ្តើមជាមួយនឹងការធ្វើជាអ្នកស្តាប់ ​​​​     ឱ្យបានល្អ។​ ផ្តោតលើអ្វីដែលអតិថិជនត្រូវបានបង្កើតដោយនិយាយ ជាជាងការឆ្លើយតបរបស់      អ្នក។ ការប្រើភាសារាងកាយ ឬឃ្លាដូចជា​ ការងក់ក្បាលរបស់អ្នក ឬនិយាយថា ខ្ញុំយល់ ដើម្បី      ដើម្បីបង្ហាញថាអ្នកត្រូវបានគេយកចិត្តទុកដាក់។ ប្រសិនបើអ្នកនៅជាមួយនិងអតិថិជន ត្រូវ ​ ...

How To Learn Starting An Easy Blog

How to learn laravel

យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់បានបាត់បង់ យុវវ័យគួរតែអានជាចាំបាច់

  យុវវ័យគួរតែអានពិចារណាឲ្យបាល្អិតល្អន់ ! ➤ មនសិកាមនុស្សប្រាប់យើងថា​ យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់ បានបាត់បង់អស់ទៅហើយតែប៉ុណ្ណោះ។ ​ បើទុកជាគូស្នេហ៍យើងស្លាប់បាត់ទៅហើយក៏ដោយ​តែបើក្នុ.... ងចិត្តនៅទទួលអារម្មណ៍ថា​ មានស្នេហ៍ថ្មីជារឿងខុសឆ្គងខ្លាំងណាស់នឹងគូស្នហ៍ដែលបាត់បង់ជីវិត ទៅនោះ​ នោះយើងមិនអាចមានអារម្មណ៍សុខស្រួលក្នុងរឿងមានស្នេហ៍ថ្មីទេ​វាជាអារម្មណ៍ថាយើង ផិតក្បត់នឹងគូស្នេហ៍ចាស់។​ នេះគឺមនសិកានៃមនុស្ស។​ មនុស្សដែលមានចិត្តកំរិតនេះ​ មិនអាចមាន ស្នេហ៍នឹងមនុស្សដែលមានចិត្តធម្មតាបានទេ​ ព្រោះចិត្តនេះជាចិត្តមនុស្សថ្នាក់ខ្ពស់​ មនុ ស្សមានចិត្ត ធម្មតាមិនស្គាល់អារម្មណ៍មនុស្សមានចិត្តខ្ពស់បែបនេះបានទេ។​ ទោះក្នុងការរស់នៅជុំគ្នាជាដៃគូជីវិ តក៏ដោយ​ក៏មានរឿងយល់គ្នាមិនបាននៃមនុស្សមានចិត្តធម្មតាចំពោះការយល់នៃមនុស្សមានចិត្តខ្ព ស់បានដែរ​ការរកាំរកុសក្នុងជីវភាពជាគូជីវិតនៃមនុស្សមានថ្នាក់ចិត្តខុសគ្នាមានជាញឹកញាប់ដោយ ជៀសមិនផុតឡើយ។​ ទោះរស់ជុំគ្នា​ ក៏មនុស្សមានចិត្តខ្ពស់ទទួលអារម្មណ៍ថាឯកោ​ ដូចនៅតែម្នាក់ ឯងដដែលហ្នឹង​ ព្រោះមិនអាចចែករំលែកអារម្មណ៍ថ្នាក់ខ្ពស់នឹងគ...