Skip to main content

Donald Tram: Obama and Hillary is a co-founder of the terrorist group Islamic State (IS)

Donald Tram: Obama and Hillary is a co-founder of the terrorist group Islamic State (IS)
 ក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ​នៅ​រដ្ឋ Florida ថ្ងៃ​ពុធ​ទី ១០ សីហា លោក ដូ​ណា​ល់ ត្រាំ បាន​ហៅ ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ពេញៗ​មាត់​ថា​ជា​សហ​ស្ថាបនិក​ក្រុម​ភេរវជន​ជី​ហាត​រដ្ឋ​ឥស្លាម​។ នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ព្រោះ​បេក្ខជន​ប្រធានាធិបតី​រូបនេះ​ក៏​ធ្លាប់​ចោទ​រដ្ឋបាល​លោក អូ​បា​ម៉ា​ថា​ជា​អ្នក​ជួយ​ទំនុកបម្រុង​ក្រុម​អាល់​កៃ​ដា​នៅ​អ៊ីរ៉ាក់​មុនពេល​ពួកគេ​ក្លាយជា​ក្រុម​រដ្ឋ​ឥស្លាម​។ 


ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ក្រុង Sunrise នាទី​រដ្ឋ Florida នៅ​ថ្ងៃ​ពុធ​ទី​១០ សីហា បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​លើកយក​បញ្ហានយោបាយ​ការបរទេស​ និង​ការ​កកើតឡើង​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ​ឬ​ក្រុម​ដែ​ស្ ហ​ដើម្បី​ចោទប្រកាន់​ និង​ទម្លាក់​ប្រជាប្រិយភាព​ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ផង​។​

​យោងតាម​វីដេអូ​សុន្ទរកថា​រយៈពេល​ប្រហែល​មួយ​ម៉ោង លោក ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ភេរវជន​ជី​ហាត​រដ្ឋ​ឥស្លាម​។ 


​លោក​បាន​ថ្លែងថា​៖«​ក្រុម​ភេរវជន​គោរព​ប្រធានាធិបតី អូ​បា​ម៉ា​។ អូ​បា​ម៉ា​នេះ ហើយ​ជា​ស្ថាបនិក​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ គាត់​បង្កើត​ក្រុម​នេះ​ឡើងមក​។ ហើយ​ខ្ញុំ​ចង់​ថា គាត់​ប្រហែលជា​សហ​ស្ថាបនិក​ជាមួយ​អ្នកនយោបាយ​ក្រឡិចក្រឡុច ហ៊ី​ឡា​រី គ្លី​ន​តុ​ន​»​។


​សេដ្ឋី​អចល​ទ្រព្យ​រូបនេះ​ លើកឡើង​ និង​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ និង​គូប្រជែង​របស់លោក​បែប​នេះ ក៏​ដើម្បី​បង្ហាញ​ទៅកាន់​អ្នកគាំទ្រ​លោក​ថា ទាំង​លោក អូ​បា​ម៉ា​និង​លោកស្រី គ្លី​ន​តុ​ន សុទ្ធតែ​មិនមាន​លទ្ធភាព​ដោះស្រាយ​ និង​ទប់ស្កាត់​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ភេរវជន​នោះ​។ អ្នកនយោបាយ​រូបនេះ​ ក៏​ព្យាយាម​ភ្ជាប់​បញ្ហា​នេះ​ជាមួយ​ករណី​បាញ់ប្រហារ​ភេរវកម្ម​នៅ​ក្រុង Orlando កន្លងមក​ដែរ​។​


​តាមពិតទៅ វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​វា​ក៏​មិនមែនជា​លើកទីមួយ ​ដែល​អ្នកនយោបាយ​ម្នាក់នេះ​ ចោទប្រកាន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ​ក៏ដូចជា​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស​ក្នុង​អាណត្តិ​ទីមួយ​របស់លោក អូ​បា​ម៉ា​នោះ​។​


​យោងតាម​សារព័ត៌មាន Politico កាលពី​ខែមិថុនា លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ដោយ​អះអាងថា​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នេះ​ធ្លាប់​គាំទ្រ​ក្រុម​អាល់​កៃ​ដា យ៉ាងសកម្ម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ មុន​ក្រុម​នេះ​ប្រែ​ក្លាយខ្លួនជា​ក្រុម​រដ្ឋ​ឥស្លាម​នោះ​។  


​វា​គ្មាន​ចម្លើយ​អ្វី​ជាក់លាក់​ពាក់ព័ន្ធ​ដើមកំណើត​នៃ​ក្រុម​រដ្ឋ​ឥស្លាម​នេះឡើយ ហើយ​គេ​ក៏​ពិបាក​ចោទប្រកាន់ថា​ អ្នកណាម្នាក់​ជា​អ្នកបង្កើត​វា​ឡើងមក​ដែរ​។ ប៉ុន្តែ​ការ​ផុស​ឡើង​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កន្លងមក​ មាន​ចំណែក​សហរដ្ឋអាមេរិក​ដែលចូលរួម​ឈ្លានពាន​អ៊ីរ៉ាក់​កាលពី​ឆ្នាំ ២០០៣ ដើម្បី​គាស់​រំលើង​របប​ដឹកនាំ​របស់លោក សា​ដាម ហ៊ូ​សេន និង​ការអន្តរាគមន៍​របស់​អាមេរិក​នៅ​លី​ប៊ី​ ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​លោក ហ្កា​ដា​ហ្វី ឆ្នាំ​២០១១ ផងដែរ​៕

Comments

Popular posts from this blog

គន្លឹះទាំងដប់ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន

ដើម្បីធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន ការទំនាក់ទំនងអតិថិជនមានប្រសិទ្ធិភាព​ ជាស្នូលនៃអាជីវកម្មទទួលបានជោគជ័យណាមួយ។ បុគ្គលិកអ្នកចែកបៀដែលអាចប្រាស្រ័យទាក់ទងគ្នាជាប់លាប់​ និងមានប្រសិទ្ធិភាពជាមួយអតិថិជនរបស់គេកាន់តែរីករាយ ជាមួយនិងការទំនាក់ទំនង នឹងបង្កើនភាពជោគជ័យក្នុងការលក់។ ទោះយ៉ាងណាក៏ដោយនៅក្នុងពិភពលោកសព្វថ្ងៃនេះដោយបណ្តាញទំនាក់ទំនងដែលអាចប្រើបាន ដូចជាទូរស័ព្ទ , អ៊ីម៉ែល , ផ្ញើសារ , ផ្ញើសារបន្ទាន់..ល..​ ធាតុទំនាក់ទំនងមានប្រសិទ្ធភាពសំខាន់ត្រូវបានបាត់បង់ពេលខ្លះ។ នៅក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទំនាក់ទំនងជាមួយអតិថិជន ត្រូវចាំចំណុចសំខាន់ទាំងនេះ។   ១.​ស្តាប់យ៉ាងសកម្ម ការទំនាក់ទំនងមានប្រសិទ្ធិភាពបានចាប់ផ្តើមជាមួយនឹងការធ្វើជាអ្នកស្តាប់ ​​​​     ឱ្យបានល្អ។​ ផ្តោតលើអ្វីដែលអតិថិជនត្រូវបានបង្កើតដោយនិយាយ ជាជាងការឆ្លើយតបរបស់      អ្នក។ ការប្រើភាសារាងកាយ ឬឃ្លាដូចជា​ ការងក់ក្បាលរបស់អ្នក ឬនិយាយថា ខ្ញុំយល់ ដើម្បី      ដើម្បីបង្ហាញថាអ្នកត្រូវបានគេយកចិត្តទុកដាក់។ ប្រសិនបើអ្នកនៅជាមួយនិងអតិថិជន ត្រូវ ​ ...

How To Learn Starting An Easy Blog

How to learn laravel

​​ខ្សោយ​​ទំនាក់ទំនងមែនទេ​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹងសមត្ថភាព​​​តាមរយៈ​វិធី​​ទាំង​៥ចំណុច​នេះ ​!​

៥ចំនុចជួយឲ្យអ្នកអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ➤ ការ​ទំនាក់ទំនង​​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​​ ​មិន​ថា​ធ្វើការ​​ ​រកស៊ី​ ​ឬ​ ​សិក្សា​នោះ​ឡើយ​ ​ព្រោះ​វា​ជា​ស្ពាន​មួយ​ដែល​ឲ្យ​អ្នក​ដើរ​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​។ ​មិន​ថា​ ​​​អ្នក​ជា​មនុស្ស​ឆ្លាត​ ​ឬ​ ​ពូកែ​ប៉ុណ្ណា​ទេ​ ​ប៉ុន្តែ​​បើ​ខ្សោយ​ការ​ទំនាក់ទំនង​ហើយ​ ​នោះ​​​នឹង​ធ្វើ​ឲ្យ​អ្នក​​មិន​អាច​ជោគជ័យ​ក្នុង​ជីវិត​ដោយ​ងាយ​នោះ​ឡើយ​។ ​ ​​បើ​មាន​បញ្ហា​ខ្សោយ​ផ្នែក​ទំនាក់ទំនង​​ ​អ្នក​គួរ​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ពង្រឹង​វា​ឲ្យ​​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ ១) ​ជឿជាក់​លើ​​ខ្លួន​ឯង​៖ ​ ​​គ្មាន​នរណា​ម្នាក់​អាច​ជឿជាក់​លើ​អ្នក​ឡើយ​ ​ប្រសិនបើ​​សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ជឿជាក់​ផង​នោះ​ ​មានន័យថា ​វា​ត្រូវ​តែ​ចាប់​ផ្តើម​ពី​ខ្លួន​អ្នក​ជា​មុន​សិន​។ ​អ្នក​ត្រូវ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ ​សមត្ថភាព​របស់​ខ្លួន​ ​ដោយ​ព្យាយាម​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព​ ​ហើយ​ចាត់ទុក​កំហុស​ឆ្គង់​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​អ្នក​​​ទៅ​ថ្ងៃ​ក្រោយ​។ ​ដូច្នេះ​កុំ​ស្ទាក់ស្ទើរ​តទៅ​ទៀត​ ​ពោល​គឺ​ត្រូវ​តែ​មាន​ស្មារតី​ក្នុង​ការ​​ធ្វើ​អ្វី​ដែល​ចង់​ធ...