Skip to main content

វីធី៦យ៉ាង ដែលជួយអ្នកសម្រេចគោលដៅឱ្យបាន

 ➤ គ្រឿងផ្សំទាំងនេះជារូបមន្តដែលជួយអ្នកដំណើរការទៅគោលដៅរបស់អ្នក !!!
អ្នកត្រូវការផែនទីឬយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយ និងការប្តេជ្ញាចិត្តដើម្បីភាពគោលជ័យក្នុងជី
វិត។ អ្នកត្រូវមានសកម្មភាពជារៀងរាល់ថ្ងៃ មិនមែនរង់ចាំដល់អ្នកមានអារម្មណ៍ធ្វើវានោះទេ។ ខាងក្រោមនេះជាវិធីដែលជួយអ្នកចាប់ផ្ដើមសកម្មភាព ៖


១)ត្រូវចាប់ផ្ដើមសកម្មភាព ៖ កុំគិតច្រើនពេក។ កុំបង្កើតគម្រោងមួយដែលល្អឥតខ្ចោះ។ កុំបារម្ភពី
ឧបសគ្គដែលអ្នកត្រូវជួប។ វានឹងជួយអ្នកឲចាប់ផ្ដើមសកម្មភាព។ ជម្រុះចោលនូវគំនិតដែលរារាំង
អ្នក។ អ្នកអាចបង្កើនទម្លាប់ដែលងាយស្រួលសម្រាប់អ្នកដើរទៅរកគោលដៅរបស់អ្នក ដោយរៀប
ចំអ្វីដែលអ្នកត្រូវធ្វើក្នុងអាទិត្យនេះ។
២) មានគោលដៅឱ្យធំ ៖ ប្រសិនជាអ្នកមានគោលដៅដែលអ្នកពុះកញ្ជ្រោលអ្នកមិនត្រូវការកម្លាំង
ចិត្តឡើយ។ អ្នកនឹងដើរទៅមុនអាស្រ័យតើអ្នកចង់បានវាប៉ុណ្ណា។ សកម្មភាពនឹងមកដោយឯកឯង
និងដោយមិនខំប្រឹង។ អ្នកគ្រាន់តែត្រូវគិតតើអ្នកត្រូវធ្វើម៉េចដើម្បីសម្រេចវា។
៣) ដឹងពីហេតុអ្វី ៖ តើអ្នកដឹងថា ហេតុអ្វីបានជាអ្នកខំប្រឹងសម្រេចគោលបំណងមួយហ្នឹង?ប្រសិន
ជាអ្នកមិនដឹងទេនោះ ចូរអ្នកថយក្រោយហើយគិតពីវា។ ពីព្រោះថា ប្រសិនជាអ្នកខំប្រឹងហើយតែចុ
ងក្រោយ អ្នកគិតថាអ្នកដើរផ្លូវខុស អ្នកនឹងគិតថាអ្នកខ្ជះខ្ជាយពេលវេលាអស់ជាច្រើន។
៤) មានរង្វាន់ពេលអ្នកសម្រេចអ្វីមួយ ៖ ផ្លួវទៅរកភាពជោគជ័យ អ្នកនឹងជួបនូវឧបសគ្គនិងភាពប
រាជ័យជាច្រើន។ ហើយវាក៏អាចមានបញ្ហាជាច្រើនដែលអ្នកត្រូវដោះស្រាយ។ ដូច្នេះហើយ អ្នកត្រូវ
បំបែកគោលដៅរបស់អ្នកជាតូចៗ ហើយផ្ដល់រង្វាន់ដល់ខ្លួនឯងរាល់ពេលអ្នកសម្រេចអ្វីមួយ។
៥) បង្កើនទម្លាប់ល្អៗ ៖ កម្លាំងចិត្តមិនអាចនៅជាមួយអ្នកគ្រប់ពេលនោះទេ។ ដូច្នេះហើយ ប្រសិន
ជាថ្ងៃណាមួយ អ្នកគ្មានកម្លាំងចិត្ត ទម្លាប់ដែលអ្នកធ្វើរាល់ថ្ងៃនឹងជួយអ្នក។ទម្លាប់ជួយអ្នកឲសម្រេច
នូវគោលដៅដោយងាយស្រួល ដោយមិនចាំបាច់គិតច្រើន។
៦) សិក្សាពីអ្នកដទៃ ៖ ប្រហែលជាមានមនុស្សជាច្រើនបានសម្រេចនូវគោលដៅដែលអ្នកចង់បាន
 ដូច្នេះហើយ អ្នកអាចយកបទពិសោធន៍របស់ពួកគេសម្រាប់ផលប្រយោជន៍ខ្លួនឯង។ សិក្សាពីដំ
ណើរជីវិតរបស់ពួកគេ។ អ្នកអាចជៀសវាងនូវឧបសគ្គដែលពួកគេជួប៕

Comments

Popular posts from this blog

គន្លឹះទាំងដប់ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន

ដើម្បីធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន ការទំនាក់ទំនងអតិថិជនមានប្រសិទ្ធិភាព​ ជាស្នូលនៃអាជីវកម្មទទួលបានជោគជ័យណាមួយ។ បុគ្គលិកអ្នកចែកបៀដែលអាចប្រាស្រ័យទាក់ទងគ្នាជាប់លាប់​ និងមានប្រសិទ្ធិភាពជាមួយអតិថិជនរបស់គេកាន់តែរីករាយ ជាមួយនិងការទំនាក់ទំនង នឹងបង្កើនភាពជោគជ័យក្នុងការលក់។ ទោះយ៉ាងណាក៏ដោយនៅក្នុងពិភពលោកសព្វថ្ងៃនេះដោយបណ្តាញទំនាក់ទំនងដែលអាចប្រើបាន ដូចជាទូរស័ព្ទ , អ៊ីម៉ែល , ផ្ញើសារ , ផ្ញើសារបន្ទាន់..ល..​ ធាតុទំនាក់ទំនងមានប្រសិទ្ធភាពសំខាន់ត្រូវបានបាត់បង់ពេលខ្លះ។ នៅក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទំនាក់ទំនងជាមួយអតិថិជន ត្រូវចាំចំណុចសំខាន់ទាំងនេះ។   ១.​ស្តាប់យ៉ាងសកម្ម ការទំនាក់ទំនងមានប្រសិទ្ធិភាពបានចាប់ផ្តើមជាមួយនឹងការធ្វើជាអ្នកស្តាប់ ​​​​     ឱ្យបានល្អ។​ ផ្តោតលើអ្វីដែលអតិថិជនត្រូវបានបង្កើតដោយនិយាយ ជាជាងការឆ្លើយតបរបស់      អ្នក។ ការប្រើភាសារាងកាយ ឬឃ្លាដូចជា​ ការងក់ក្បាលរបស់អ្នក ឬនិយាយថា ខ្ញុំយល់ ដើម្បី      ដើម្បីបង្ហាញថាអ្នកត្រូវបានគេយកចិត្តទុកដាក់។ ប្រសិនបើអ្នកនៅជាមួយនិងអតិថិជន ត្រូវ ​ ...

How To Learn Starting An Easy Blog

How to learn laravel

យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់បានបាត់បង់ យុវវ័យគួរតែអានជាចាំបាច់

  យុវវ័យគួរតែអានពិចារណាឲ្យបាល្អិតល្អន់ ! ➤ មនសិកាមនុស្សប្រាប់យើងថា​ យើងអាចមានស្នេហ៍ថ្មីទៀតបានលុះត្រាតែតំលៃនៃស្នេហាចាស់ បានបាត់បង់អស់ទៅហើយតែប៉ុណ្ណោះ។ ​ បើទុកជាគូស្នេហ៍យើងស្លាប់បាត់ទៅហើយក៏ដោយ​តែបើក្នុ.... ងចិត្តនៅទទួលអារម្មណ៍ថា​ មានស្នេហ៍ថ្មីជារឿងខុសឆ្គងខ្លាំងណាស់នឹងគូស្នហ៍ដែលបាត់បង់ជីវិត ទៅនោះ​ នោះយើងមិនអាចមានអារម្មណ៍សុខស្រួលក្នុងរឿងមានស្នេហ៍ថ្មីទេ​វាជាអារម្មណ៍ថាយើង ផិតក្បត់នឹងគូស្នេហ៍ចាស់។​ នេះគឺមនសិកានៃមនុស្ស។​ មនុស្សដែលមានចិត្តកំរិតនេះ​ មិនអាចមាន ស្នេហ៍នឹងមនុស្សដែលមានចិត្តធម្មតាបានទេ​ ព្រោះចិត្តនេះជាចិត្តមនុស្សថ្នាក់ខ្ពស់​ មនុ ស្សមានចិត្ត ធម្មតាមិនស្គាល់អារម្មណ៍មនុស្សមានចិត្តខ្ពស់បែបនេះបានទេ។​ ទោះក្នុងការរស់នៅជុំគ្នាជាដៃគូជីវិ តក៏ដោយ​ក៏មានរឿងយល់គ្នាមិនបាននៃមនុស្សមានចិត្តធម្មតាចំពោះការយល់នៃមនុស្សមានចិត្តខ្ព ស់បានដែរ​ការរកាំរកុសក្នុងជីវភាពជាគូជីវិតនៃមនុស្សមានថ្នាក់ចិត្តខុសគ្នាមានជាញឹកញាប់ដោយ ជៀសមិនផុតឡើយ។​ ទោះរស់ជុំគ្នា​ ក៏មនុស្សមានចិត្តខ្ពស់ទទួលអារម្មណ៍ថាឯកោ​ ដូចនៅតែម្នាក់ ឯងដដែលហ្នឹង​ ព្រោះមិនអាចចែករំលែកអារម្មណ៍ថ្នាក់ខ្ពស់នឹងគ...